ព្រះសីហនុៈ (បឋម) នៅថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី ស្ថិតនៅក្រុម២០ ភូមិ១សង្កាត់លេខ1 ក្រុង/ខេត្តព្រះសីហនុ មានករណីក្មេងលង់ទឹកស្លាប់ ០១កើតឡើង ។
សាកសពឈ្មោះ ពៅ ប្រុសខេន ភេទប្រុស អាយុ០៧ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលក្រុម១៣ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ។
ឪពុកឈ្មោះពៅ ពេជ្រ មុររបរ កម្មកររោងចក្រ បិតត្រាង។
ម្ដាយឈ្មោះគង់ ស្រីណាក់ មុខរបរ កម្មការនីរោងចក្របិតត្រាង។
មូលហេតុ: ក្មេងៗចំនួន៤ទៅ៥នាក់ នាំគ្នាទៅរាវខ្យងនៅតំបន់ទំនប់ទឹកស្អាតក្រុមហ៊ុនអានកូ រួចវាធ្លាក់ស្បែកជើងចូលទឹក ហើយវាចុះទៅយកស្បែកជើង បន្ទាប់មកវាបានរអិលជើងធ្លាក់ទឹកលង់ស្លាប់តែម្ដង ៕
មតិយោបល់