ព័ត៌មានជាតិ

សាំងឡើងថ្លៃ! ថ្លៃស៊ុបពែរ៣៤៥០រៀល, សាំងធម្មតា៣៤០០រៀល និងម៉ាស៊ូត៣១០០រៀល

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធន: តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយ:ពេល១០ថ្ងៃខាងមុខ។

តម្លៃប្រេងឥន្ធន:លក់រាយនៅទូទាំងប្រទេស រួមមាន៖

– ប្រេងសាំងស៊ុបពែរ = ៣.៤៥០ រៀល/លីត្រ

– ប្រេងសាំងធម្មតា = ៣.៤០០ រៀល/លីត្រ

– ប្រេងម៉ាស៊ូត = ៣.១០០ រៀល/លីត្រ

សេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ តម្លៃអតិបរមាលក់រាយប្រេងឥន្ធន:សម្រាប់អនុវត្តនៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦៕

photo_2016-12-01_12-53-54

មតិយោបល់