ទីបំផុតក្តីរំពឹងឈ្នះ របស់លោក Arsene Wenger ដែលជាអ្នកចាត់ការទូទៅ របស់ ក្លិបកាំភ្លើងធំបានបាត់បង់ ក្រោមថ្វីជើងរបស់ក្លិបជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich ដោយលទ្ធផល ២-០ ក្នុងក្របខណ្ឌ Champions League កាលពីរាត្រីទៀបភ្លឺនេះ។
ជាក់ស្តែង លោក Arsene Wenger គួរតែនាំមុខ នៅនាទី ទី ៩ ខណៈដែលកីឡាករ Mesut Ozil ត្រូវបាន កីឡាករ Jerome Boateng របស់ Bayern Munich ធ្វើឲ្យដួលនៅប្រអប់សំខាន់ តែ Mesut Ozil ស៊ុតប៉េណ័លទី មិនបានសម្រេចទៅវិញ។
នៅនាទី ៣៧ អ្នកចាំទី របស់កាំភ្លើងធំ កីឡាករ Szczesny ទទួលបានកាតក្រហម ខណៈដែល ធ្វើឲ្យ Arjen Robben ដួលរមួលជើងឈឺផ្សារនៅប្រអប់សំខាន់ ហើយក៏ជាឱកាសរបស់ David Alaba ស៊ុតស្វែងរកគ្រាប់ជូន Bayern Munich តែកីឡារូបនេះធ្វើមិនបានសម្រេចឡើយ។
ជាមួយនឹងគ្នា ១០ នាក់ទល់នឹង ១១ នាក់ បានធ្វើឲ្យ Arsene Wenger មានអារម្មណ៍ក្តៅស្លឹកត្រចៀក ខណៈដែលក្លិបភ្ញៀវ បានបំប៉ោងសំណាញ់របស់ខ្លួន ដែលជាគ្រាប់បាល់ស្វែងរកដោយកីឡាករ Toni Kroos និង Thomas Muller នៅនាទី ៤៤ និង ៨៨ នោះ។
ចប់ការប្រកួតលោក Arsene Wenger បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍ Skysport ឲ្យដឹងថា ”យប់នេះអ្វីៗគ្រប់យ៉ាងបានប្រឆាំងយើង និងបំបាក់យើង ជាពិសេសគឺការដកហូតកាតរបស់ អាជ្ញាកណ្តាលតែម្តង”៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់