ព័ត៌មានជាតិ

លួចសម្ភារៈគេមិនសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ពោធិ៍សាត់: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចសម្ភារ:ក្នុងហាងអ៊ុតសក់របស់គេមិនសម្រេច ត្រូវបានម្ចាស់ផ្ទះតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចពាញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈិន វិរ: ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានឈ្មោះ ជុំ សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើ មិនដឹងមកពីណា បានចូលមកក្នុងផ្ទះអ៊ុតសក់របស់ជនរងគ្រោះ រុះរើសម្ភារ:ដើម្បីលួចយកទ្រព្យសម្បត្តិ ប៉ុន្តែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះមកទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋស្ទាក់ចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចោរ

//youtu.be/OQpdWPq2gLA

មតិយោបល់