ព័ត៌មានជាតិ

ផ្លែ​ប៉ោម​យក្ស​ទម្ងន់ ១,២ គីឡូក្រាម មានតម្លៃ ៦៨០០ យន់​

​ចិន​៖​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​ភ្ញៀវ​ទេស​ជាច្រើន​បាន​សំរុក​មក​ផ្សារ​ទំនើប Tan Chew នៅក្នុង​ទីក្រុង ណាន​ជី​ង ប្រទេស​ចិន ចាប់តាំងពី​បាន​ឃើញ​ផ្លែ​ប៉ោម​យក្ស​ដ៏​ធំ​មួយ​ឆ្លាក់​រូប​ព្រះពុទ្ធ​ធ្វើ​សមាធិ​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ផ្លែ​ប៉ោម​យក្ស​នោះ​មាន​អង្កត់ផ្ចិត ២០ សង់ទីម៉ែត្រ និង​ទម្ងន់​រហូត​ដល់​ទៅ ១,២ គីឡូក្រាម​។​
​កញ្ចប់​នៃ​ផ្លែ​ប៉ោម​យក្ស​នោះ​មាន​លាយ​ជាមួយនឹង​ផ្លែ​ប៉ោម​ធម្មតា​ផ្សេងៗ​ទៀត ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៦៨០០ យន់​។ លើសពីនេះទៅទៀត​ផលិតផល​ទាំងនេះ​មាន ៦ ប្រភេទ​ផ្សេងៗ​គ្នា ដែល​មាន​ទំហំ​ជា​មធ្យម ១២ សង់ទីម៉ែត្រ និង​តម្លៃ ៨៨០០ យន់​។​

​ដើម្បី​រក្សាបាន​នូវ​ផ្លែ​ប៉ោម​ស្រស់ៗ​ល្អ ផ្សារ​ទំនើប​មួយ​នេះ​បានកំណត់​សីតុណ្ហភាព​នៅត្រឹម ៥ អង្សា​សេ នឹង​បិទ​ជិត​មិនឲ្យ​មាន​វត្ថុ​អ្វី​មក​ប៉ះពាល់​វា​។ បុគ្គលិក​នៅ​ផ្សារ​ទំនើប​នេះ​និយាយថា បើទោះជា​មាន​អតិថិជន​ច្រើន​ចង់ដឹង ចង់​ឃើញ​ផ្លែ​ប៉ោម​យក្ស​នេះ​ក៏​ដោយ ប៉ុន្តែ​គ្មាន​ន​ណា​ម្នាក់​ទិញ​ឡើយ​។ ព្រោះ​អតិថិជន​មួយចំនួន​យល់ឃើញថា ដើម្បី​បាន​បរិភោគ​ផ្លែ​ប៉ោម​យក្ស​នោះ​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន ហើយ​នៅ​មាន​ការសង្ស័យ​ចំពោះ​សុវត្ថិភាព​របស់​ផ្លែ​ប៉ោម​នោះ​ថែម​ទៀត​៕​
2014-03-03_102223

2014-03-03_102211

មតិយោបល់