ព័ត៌មានជាតិ

នៅតែជាង៣ខែទៀត ការប្រឡងបាក់ឌុបឆ្នាំ២០១-២០១៦ នឹងចាប់ផ្តើមហើយ

ភ្នំពេញ: កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

ក្នុងកិច្ចប្រជុំការងារស្ដីពីវឌ្ឍនភាពនៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាសម្រាប់ឆ្នាំ២០១៥-២០១៦ នៅទីស្ដីការក្រសួងអប់រំ ក្រោមអធិបតីភាពលោក​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកនេះ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាសម្រាប់ឆ្នាំ២០១៥-២០១៦ ប្រព្រឹត្តទៅដូចខាងក្រោម៖

-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ៖ ០៨ សីហា ២០១៦ និងប្រកាសលទ្ធផល៖ ១៥ សីហា ២០១៦
-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖ ២២ សីហា ២០១៦ និងប្រកាសលទ្ធផល៖ ១៣ កញ្ញា ២០១៦៕

photo_2016-05-03_11-48-54

photo_2016-05-03_11-48-50

photo_2016-05-03_11-48-53

photo_2016-05-03_11-48-52

មតិយោបល់