ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេចបណ្តាលឲ្យនារីម្នាក់របួស ចាប់ខ្លួនបានម្នាក់ ម្នាក់ទៀតគេចខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេចបណ្តាលឲ្យដួលរងរបួសជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៥មករា (ផ្លូវក្រោមដី) ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ វឿន វ៉ាន់ដា ហៅដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយមានស្រុកកំណើត ភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះរងគ្រោះមានឈ្មោះ យិន រីណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនហ្វីដេស ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (រងរបួសរលាត់ស្បែកជង្គង់ខាងស្តាំ និងដើមដៃខាងស្តាំ)។ ក្នុងនោះដែរ សម្ភារ:ដែលបាត់បង់រួមមាន កាបូបស្ពាយពណ៌ខ្មៅចំនួន១ ហើយក្នុងកាបូបនោះរួមមានទូរសព្ទដៃ២គ្រឿង ម៉ាក I phone 6 ពណ៌មាស ១គ្រឿង និង១គ្រឿងទៀតម៉ាកណូគា ចុចពិល។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកគុបជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3970 តែម្នាក់ឯងដោយមានស្ពាយកាបូបចំហៀងនៅខាងឆ្វេង ភ្លាមនោះស្រាប់តែមានជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជិះម៉ូតូទៅគៀរម៉ូតូជនរងគ្រោះខាងស្តាំ ទើបមានបក្សពួកម្នាក់ទៀត ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ទៅអែបទន្ទឹមខាងឆ្វេង ចាប់ទាញយកកាបូបពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ ចំណែកម៉ូតូជនរងគ្រោះបានរេទៅទាក់ដៃម៉ូតូជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បណ្តាលឲ្យដួលទាំងអស់គ្នា ភ្លាមនោះជនរងគ្រោះបានស្រែកចោរៗ ទើបមានការអន្តរាគមន៍ពីសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន វ៉ាន់ដា ហៅ ដា បានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់