ភ្នំពេញៈ យុវជនម្នាក់មានសតិមិនគ្រប់បានដើរវាយកញ្ចក់រថយន្តដែលចតទុកចោលនៅតាមផ្លូវ ម៉ាកកាមរីឆ្លាម បាក់ចំហៀងខាងស្ដាំ ហើយដើរទៅបាត់ភ្លាមៗនោះ ក្រុមកម្មករដែលធ្វើការនៅការដ្ឋានក្បែររថយន្តនោះនាំដេញចាប់យកមកវិញ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៤០នាទីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៦ នៅមុខការដ្ឋានមួយកន្លែង ផ្លូវ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវជនដែលមានសតិមិនសូវគ្រប់នេះមានឈ្មោះ ធារ៉ា អាយុ២៤ឆ្នាំ ទីកន្លែងស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។
ប្រភពពត័មានពីកន្លែងកើតបានប្រាប់ថាគេឃើញយុវជនសតិមិនគ្រប់ខាងលើដើរតាមបណ្ដាយផ្លូវ១៤៦ពីលិចទៅកើតលុះមកដល់មុខការដ្ឋានដែលមានរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ កំពង់ចាម 2A-3042 ចតនៅតាមបណ្ដាយផ្លូវ១៤៦ ដែលម្ចាស់រវល់មើលកម្មករធ្វើការនៅក្នុងការដ្ឋានស្រាប់តែយុវជននោះបានវាយកញ្ចក់ចំហៀងផ្នែកខាងស្ដាំសម្រាប់មើលក្រោយបណ្ដាលឲ្យបាក់រួចក៏ដើរទៅមុខបាត់ភ្លាមៗនោះក្រុមកម្មកររបស់គាត់នាំគ្នាដេញចាប់រហូតដល់ផ្លូវម៉ៅសេទុង ឃាត់ហើយមកកន្លែងកើតហេតុវិញ។ ក្រោយពីនាំមកដល់មើលយុវជននោះហាក់បីដួចជាគ្មានសតិមិនគ្រប់ព្រោះនិយាយស្ដាប់គ្នាមិនសោះ។
បច្ចុប្បន្នយុវជនដែលបានដើរវាយកញ្ចាក់រថយន្តខាងលើនេះត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដើម្បីបញ្ជូនខ្លួនទៅសង្គមកិច្ចដើម្បីធ្វើការអប់រំ៕
https://youtu.be/A3KUanrTW08
មតិយោបល់