កូរ៉េៈ គណបក្សប្រឆាំងដ៏ធំទាំងបីរបស់កូរ៉េខាងត្បូង បានព្រមព្រៀងគ្នានៅថ្ងៃសុក្រនេះថា នឹងបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី លោកស្រី Park Geun-hye នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិ ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
មេដឹកនាំជាន់ខ្ពស់ នៃគណបក្សប្រឆាំងដ៏ធំទាំងនោះ រួមមានគណបក្ស Minjoo គណបក្សប្រឆាំង People’s Party និងគណបក្សយុត្តិធម៍ បានប្រជុំគ្នាពិភាក្សាអំពីវិធី ដើម្បីឲ្យប្រធានាធិបតីលោកស្រី Park លាលែងពីតំណែង បន្ទាប់ពីលោកស្រីអនុញ្ញាតឲ្យតុលាការសភា ធ្វើសេចក្តីសម្រេចលើជោគវាសនារបស់លោកស្រី។
ក្រុមបក្សប្រឆាំង បានព្រមព្រៀងគ្នា ចំពោះការឆ្ពោះទៅរកការចោទប្រកាន់លើប្រធានាធិបតី នៅថ្ងៃសុក្រនេះ ហើយសម្រេចថា នឹងធ្វើការបោះឆ្នោតចោទប្រកាន់លោកស្រី Park នាថ្ងៃសុក្រសប្ដាហ៍ក្រោយ៕
មតិយោបល់