ព័ត៌មានជាតិ

ក្រុមការងារអធិការកិច្ចក្រសួងមហាផ្ទៃ ចាប់ផ្តើមការងាររបស់ខ្លួនរយៈ ពេលមួយសប្តាហ៍ នៅភ្នំពេញ

ភ្នំពេញ : ជាការចាប់ផ្តើមចេញដំណើរលើការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ នៅរាជធានី ភ្នំពេញ ក្នុងឆ្នាំ២០១៦នេះ មុនខេត្ត ក្រុងនានាដែលមានរយៈពេល១សប្តាហ៍។ ក្នុងកិច្ចប្រជុំការងារអធិការកិច្ច និងរដ្ឋបាលជាមួយអធិការដ្ឋានក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៦នេះ។

លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សុំទាំងអស់គ្នាកុំយល់ថា ក្រុមអធិការកិច្ចពី ក្រសួងមហាផ្ទៃចុះមកឆ្កឹះឆ្កៀល ការងាររបស់អស់លោក។ ផ្ទុយទៅវិញ គឺ មកសហការជាមួយក្រុមប្រតិបត្តិថ្នាក់ក្រោមជាតិ
នៅពេលដែលយើងកំពុងជិះលើទូកនៃរដ្ឋបាលឯកភាពតែមួយ បំពេញការងារបំរើគោលនយោបាយរបស់រាជរដ្ឋាភិបាលបំរើឲ្យការ អភិវឌ្ឍ និងបំរើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។

លោក បន្តថា គោលដៅនៃការងារអធិការកិច្ច គឺជួយបំពេញបន្ថែមថាមពលដែលនៅខ្វះខាត និងការងារនៅសេសសល់ ក្នុងនោះមានការងារបំរើសេវាសាធារណៈ សេវារដ្ឋបាល សំណូមពររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង,មានប្រសិទ្ធភាព និង ស្របតាមច្បាប់។ ស្វែងយល់ពីបញ្ហាប្រឈមនឹងរកឲ្យឃើញភាពអសកម្មរបស់មន្ត្រីដែល ធ្វើឲ្យស្ទះដល់ដំណើរការអភិវឌ្ឍន៍ និង ប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ត្រូវរកឲ្យឃើញកំហុសដែលមន្ត្រីប្រព្រឹត្តខុសហើយខុសទៀត ខុសមិនព្រមកែ និងខុសដោយអចេតនា។ ត្រួតពិនិត្យការងារពាក់ព័ន្ធ នឹងចរាចររដ្ឋបាល, លិខិតស្នាម ឯកសារផ្សេងៗបើធ្វើមិនបាន
ម៉ត់ចត់ទេ វានឹងក្លាយជាការបែកបាក់ផ្ទៃក្នុង និង ប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។

មន្ត្រីអ្នកអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋានត្រូវកំណត់ឲ្យបានច្បាស់ការងារណាត្រូវធ្វើមុន ការងារណាត្រូវធ្វើបន្ទាប់ហើយបើ ទោះបី អស់លោកមកពីបក្សនយោបាយណាក៏ដោយ ក៏ស្ថិតនៅក្នុងរដ្ឋបាលឯកភាពតែ មួយ។

លោក កុល វីរក្ស បានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញ,ខណ្ឌ,សង្កាត់និងផ្នែក ពាក់ព័ន្ធទាំងអស់សុំផ្តល់កិច្ចសហការជាមួយ មន្ត្រីអធិការកិច្ចដែលចុះអនុវត្តភារកិច្ចក្នុងរាជ ធានីភ្នំពេញឲ្យទទួលបានលទ្ធផលល្អ៕

photo_2016-05-03_12-35-05 photo_2016-05-03_12-35-12 photo_2016-05-03_12-35-21 photo_2016-05-03_12-35-27

មតិយោបល់