ព័ត៌មានជាតិ

លោក ជា សុផារ៉ា ព្រមានសំណង់ក្រុមហ៊ុន ណាហ្គាវើល ក្រោយនាយករដ្ឋមន្ត្រីហាមមិនស្ដាប់

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានព្រមានចាត់វិធានការទៅលើសំណង់របស់ក្រុមហ៊ុនណាហ្គាវើល (Naga World) ដែលគេស្គាល់ថា ជាទីតាំងបនល្បែងដ៏ធំនៅកម្ពុជា និងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។

ការព្រមានដោយរដ្ឋមន្ត្រីដែលទើបនឹងឡើងតំណែងថ្មីនេះ បន្ទាប់ពីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនណាហ្គាវើល មិនសូវជាចាប់អារម្មណ៍ពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីសម្ដេចបានព្រមានជាសាធារណៈឲ្យវាយសំណង់ខុសច្បាប់រំលោភលើផ្លូវសាធារណៈចោលកាលពីពេលកន្លងទៅ។

យោងតាមទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា ផ្សាយនៅមុននេះបន្តិចថា “សំណង់ណាហ្គា កាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកលើផ្លូវសាធារណៈ វាយចោលសិន កុំឲ្យធ្លាប់”៕

Chea Sophara

13096128_1050427528357993_1227047630196681707_n
photo_2016-05-03_12-36-20

photo_2016-05-03_12-36-22photo_2016-05-03_12-36-24photo_2016-05-03_12-36-26photo_2016-05-03_12-36-28photo_2016-05-03_12-36-29

មតិយោបល់