ព័ត៌មានជាតិ

ស្រវឹងបើករថយន្តរេចង្កូតទៅបុកម៉ូតូពេញទំហឹង ធ្លាក់ទាំងម៉ូតូនិងរថយន្តចូលទឹកប្រឡាយ

ភ្នំពេញៈ បុរស២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគាត់បានជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តម៉ាកឡិចស៊ីស មួយគ្រឿងបើកបរដោយបុរសស្រវឹងធ្លាក់ភ្នែកម្នាក់ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងរថយន្តចូលទៅក្នុងប្រឡាយ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាសង្ស័យថាមានមនុស្សនៅក្រោមរថយន្ត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគឿង ម៉ាកឡិចស៊ីសRX-300 ពាក់ស្លាកលេខ ភ្នំពេញ 2I-0531 បើកបរដោយបុរសម្នាក់ ស្រវឹងស្រា ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំនុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅបញ្ជ្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់។ ចំណែកម៉ូតូត្រូវរថយន្តបុកអូសធ្លាក់ប្រឡាយទាំងម៉ូតូទាំងរថយន្ត។បន្ទាប់ពីហេតុការណ៍នេះកើតភ្លាមៗ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុជាច្រើននាក់បានសន្និដ្ឋានថា មានមនុស្សរងគ្រោះម្នាក់ទៀត ដែលនៅគៀបជាប់ក្រោមរថយន្តដែលកំពុងតែសង្កត់ពីលើ ម៉ូតូ១គ្រឿងនោះ ព្រមទាំងមានអ្នកអះអាងជាក់លាក់ផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯម៉ូតូដែលរថយន្តសង្កត់ពីលើក្នុងប្រឡាយ ត្រូវប្រជាពលរដ្ឋសង្ស័យថាមានមនុស្ស ម្នាក់នៅខាងក្រោមនោះ ក៏នាំគ្នាចុះជួយគ្នាលើករថយន្តនោះក្រឡាប់ទើបដឹងថាពុំមានមនុស្សនៅពីក្រោមរថយន្តដូចដែលប្រជាពលរដ្ឋសន្និដ្ឋាននោះទេ៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់