ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះអស់មួយខ្នងទាំងស្រុងនៅសៀមរាប

សៀមរាប: អគ្គិភ័យលេបត្របាក់ផ្ទះអស់មួយខ្នង នៅព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋដែលមានម្ចាស់ឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ក្នុងនោះមានសមាជិកគ្រួសារចំនួន​៦ នាក់ស្រី៣ នាក់។
តាមសមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលត្រូវអគ្គិភ័យឆេះផ្ទះសង់ អំពីឈើលើ ថ្មក្រោម ដំបូកប្រក់ក្បឿង ជញ្ជាំងក្តា ដែលមានបណ្តោយ៩ម ទទឹង៨មកម្ពស់២,50ម។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងក្នុងនោះ(រថយន្តរបស់អធិការដ្ឋានស្រុកពួក០១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង)ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន។
សមត្ថកិច្ចនបានឲ្យដឹងទៀតថា ករណីអគ្គិភ័យនេះបណ្តាលឲ្យឆេះខូចខាតផ្ទះអស់ទាំងស្រុង គោយន្តកន្ត្រៃយ៍១គ្រឿងប្រាក់ខ្មែ២០០០០០០រៀល ប្រាក់ដុល្លា៨០០$ស្រូវអង្ករនិងសម្ភារះប្រើប្រាស់ទាំងស្រុង។
តាមការសាកសួរពីកម្លាំងនគរបាលជំនាញបានឲ្យដឹងថាករណីនេះមូលហេតុ បណ្តាលមកពីកូនម្ចាស់ផ្ទះបានអុចធូបទៀននៅកន្លែងស្នាក់ធ៌មបាយសី មិនប្រយ័ត្នទើបបណ្តាលឲ្យមានករណីអគ្គិភ័យនេះឡើង។
ករណីនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។
ក្នុងនាមសមត្ថកិច្ចក៏សំណូមពរនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និយាយរួមនិយាយដោយឡែកក្នុងខេត្តសៀមរាបមេត្តាចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កាត់នូវគ្រោះមហន្តរាយដោយសារអគ្គិភ័យនិងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះភ្លើងទៀនភ្លើងធូកចរន្តអគ្គិសនី ប្រេងសាំង ហ្គាស រំសេវ គ្រៀងផ្ទុះ សារធាតុគីមីងាយឆេះ ងាយផ្ទុះដែលអាចបង្ករឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ព្រោះនាពេលខាងមុខនេះជារដូវក្តៅ។ក្នុងនាមសមត្ថកិច្ចសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានិងរួមគ្នាប្រុងប្រយ័ត្នបង្ការទប់ស្កាត់នូវគ្រោះអគ្គិភ័យនេះមិនឲ្យមានការកើតឡើងឡើយដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់យើងទាំងអស់គ្នា៕

មតិយោបល់