ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់ទាំងព្រឹក!..

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅលើដងផ្លូវយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងម៉ូតូម៉ាក វីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1AB-5853 បើកទៅបុកជាមួយនឹងម៉ូតូម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1FU-9944 យ៉ាងពេញទំហឹង រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់