ព័ត៌មានសុខភាព

អស្ចារ្យមែន! គ្រាន់តែប្រើម៉ាស់ធម្មជាតិមួយសប្តាហ៍ម្តង អ្នកនឹងក្មេងជាងវ័យ ១០ឆ្នាំ

បរទេសៈ តើសុភាពនារីទាំងឡាយស្អាតស្នាមបន្ទាត់ ឬស្នាមជ្រួញនៅលើផ្ទៃមុខមែនទេ? តើអ្នកចង់ដឹងពីវិធីកម្ចាត់បញ្ហាមួយនេះ ហើយធ្វើឲ្យសម្រស់ក្មេងជាងវ័យមែនទេ? នៅថ្ងៃនេះអ្នកប្រាដកជាបានដឹងពីរូបមន្តធ្វើឲ្យសម្រស់ក្មេងជាងវ័យ ដែលនារីជប៉ុនប្រើតាំងពីបុរាណមកម្ល៉ះ។

ភាពអស្ចារ្យនៃរូបមន្តមួយនេះ អាចជួយឲ្យស្បែកមុខភ្លឺរលោង គ្មានស្នាមអុជខ្មៅ បង្កើនការផលិតស្រទាប់កូឡាជែននៅក្នុងកោសិកាដែលអាចកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក។ ម្យ៉ាងវិញទៀត វាជាភ្នាក់ងារការពារស្បែកពីពន្លឺព្រះអាទិត្យដ៏ពូកែបំផុត។

ធាតុផ្សំ៖
– អង្ករ ៣ស្លាបព្រា
– ទឹកដោះគោ ១ស្លាបព្រា
– ទឹកឃ្មុំ ១ស្លាបព្រា
– ទឹកមួយពែង

ការរៀបចំ៖
– យកអង្ករទៅរំពុះក្នុងកម្តៅមធ្យម បន្ទាប់មកលើកចេញពីលើភ្លើងទុកឲ្យត្រជាក់។
– បន្ថែមទឹកដោះគោ និងទឹកឃ្មុំកូរឲ្យសព្វល្អ។
– នៅពេលដែលម៉ាស់មួយនេះចម្រាញ់រួចហើយ អ្នកត្រូវអនុវត្ថនៅលើផ្ទៃមុខរយៈពេល ៥នាទី មុននឹងលាងសម្អាតចេញ។

ព្យាយាមអនុវត្តល្បាយនេះយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានលទ្ធផលបំផុត៕

face-look-younger

មតិយោបល់