ព័ត៌មានជាតិ

ដំណឹងស្វែងរកម្ចាស់រថយន្ដ NISSAN FRONTIER មួយគ្រឿង ខណៈបើកបរបានរេចង្កូតធ្លាក់ផ្លូវ

កំពង់ស្ពឺ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះថា កាលពីរសៀល ថៃ្ងទី០៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មាន អំពីករណីរថយន្ដធ្លាក់ផ្លូវ នៅចំណុចលោកយាយម៉ៅ ពេជ្រនិល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 103-104 ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភេទរថយន្តម៉ាក Nissan Frontier ពណ៌ទឹក ប្រាក់ ស្លាកលេខភ្នំពេញ 2BJ-1350 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ មុនកើតហេតុសាក្សីបានឃើញរថយន្ដខាងលើ បើកបរពីទិសខាងលិចទៅទិសខាងកើត ។ លុះមកដល់ចំណុចខាងលើបានរេច ង្កូតរួចបណ្ដាលឱ្យធ្លាក់ផ្លូវ ក្រោយហេតុការណ៍ អ្នកបើកបរមិនមានរងរបួសអ្វីនោះទេ (មនុស្សប្រុសតែម្នាក់ឯង) បានដើរ ឡើងមកលើថ្នល់ថា រង់ចាំបងប្អូនមកតាមក្រោយ រួចបាត់ខ្លួនពេលសមត្ថកិច្ចមកដល់ទីតាំងកើតហេតុ ដោយការរង់ចាំអស់រយ:ពេ លមួយយប់មិនឃើញម្ចាស់រថយន្ដមកវិញ នៅរសៀលថៃ្ងទី០៧ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាល សណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច (លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងស្រុកភ្នំស្រួច បានសុំគោលការណ៍យោបល់ថ្នាក់ដឹក នាំ ស្ទួចយករថយន្ដខាងលើមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ) ។

សូមស្នើដល់បងប្អូន អស់លោកលោកស្រី ដែលជាម្ចាស់រថយន្ត NISSAN FRONTIER ឬអ្នកស្គាល់ម្ចាស់រថយន្ដខាង លើមេត្ដាជួយផ្ដល់ដំណឹងឲ្យដល់សាច់ញាតិ ឬបងប្អូនមកទទួលយករថយន្ដខាងលើនេះផង ។ ករណីបងប្អូន ក្រុមគ្រួសារ ស្នើសុំភ្ជាប់ឯកសារ មកជាមួយ ៕

មតិយោបល់