ភ្នំពេញៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨យប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ត្រង់ចំណុចមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ វិញ សុនឆាយ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន និងម្នាក់ទៀតឈ្មោះ វិញ ស៊ុនទី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ទាំង២នាក់ ស្នាក់នៅភូមិ យកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ រីឯវត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់តូច ឧបករណ៍សម្រាប់ជក់គ្រឿងញៀន៣កំប្លេ ម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១BQ-៨៨៦៣ លេខតួ-លេខម៉ាស៊ីន ១១៧៩២៩ និងទូរសព្ទដៃ១គ្រឿង ម៉ាកSkyView ពណ៌មាស លេខស៊ីម ០៩៦ ៤៤២៥៤០០ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៅទៀត៕


មតិយោបល់