ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង បានបើកមកបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់ រីឯរថយន្តបង្កគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សល់ ហាស អាយុ៤៥ឆ្នាំ ជាប្រពន្ធ និងបុរសជាប្តីដែលរបួសធ្ងន់មានឈ្មោះ មេន តាឡាប ។
ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីជើងមកត្បូង លុះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊ាំយ៉ុង ដែលកំពុងបើកបរស្របទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យស្លាប់និងរបួសទាំង២នាក់តែម្តង ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង នាំយកម៉ូតូទៅរក្សាទុក និងប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់