ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១និង០០នាទី ចំនុចម្តុំស្ពានប្រាំពីរជាន់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌបានបង្រ្កាប ឃាត់មុខសញ្ញាពាក់ព័ន្ធករណីកាន់កាប់រក្សាទុកនូរសារធាតុញៀនម្នាក់ បានប្រគល់ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបន្តនីតិវិធី ។

មុខសញ្ញា ឈ្មោះ YANG XING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ/សញ្ជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្រុកកំណើត Chong Qin ប្រទេសចិនទីលំនៅបច្ចុប្បន្ន : មិនពិតប្រាកដ ។

វត្ថុតាងដកហូត ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩ កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យជាសារធាតុញៀន ចំនួន ២០គ្រាប់, ម្សៅកញ្ចប់ពណ៌ខ្មៅ រូបទេពធីតា សង្ស័យជាសារធាតុញៀន ចំនួន៥កញ្ចប់, ម្សៅកញ្ចប់ពណ៌ស ម៉ាកCK សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់, សោរ ០១ចង្កោម, កាតរឹង ០១សន្លឹក, ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ខៀវ, (ជនសង្ស័យកាច់ទូរស័ព្ទចោល ពេលសមត្ថកិច្ចដេញតាម) និងរថយន្ត០១គ្រឿង ម៉ាកហាយលេនឌឺ ពាក់ស្លាកលេខ ភ្នំពេញ 2AS 6634 ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់