ត្បូងឃ្មុំៈ កម្លាំងចម្រុះ ចុះធ្វើការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមបណ្តោយផ្លូវជាតិលេខ៧ ដើម្បីឃាត់ខ្លួនអ្នកបើករថយន្តមកធ្វើកិច្ចសន្យាអប់រំ ដែលការត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ការត្រួតពិនិត្យនេះដែរ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានដឹកនាំកម្លាំងចម្រុះជាច្រើន មានទាំងកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំផងដែរ ចុះមកធ្វើការឃាត់យានយន្តដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស។
ជាលទ្ធផលក្នុងការត្រួតពិនិត្យខាងលើ សមត្ថកិច្ចបានធ្វើកិច្ចសន្យាឲ្យម្ចាស់យានយន្តទៅកាត់ទ្រុងដោយខ្លួនឯងបានចំនួន៤៦គ្រឿង និងត្រូវធ្វើកិច្ចសន្យាបានចំនួន១៩គ្រឿងបន្តទៀត៕
មតិយោបល់