ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូបុកបង្កាន់ស្ពាន បណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេច

កណ្ដាល: កាលពីវេលាម៉ោង ១នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបោកក្បាលស្លាប់ នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ហួត ខុន ភេទប្រុស អាយុ៣៤ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ភ្នំពេញ 1DD-9061
មុខរបរកសិករ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ។

មូលហេតុ៖ បើកបរមិនប្រយ័ត្ន បុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបោកក្បាលស្លាប់។

សពក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់ជូនម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់