ព័ត៌មានជាតិ

ក្រុមចោរគាស់ផ្ទះប្រុសស្រីចំនួន៥នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ដពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនក្រុមចោរគាស់ផ្ទះចំនួន៥ នាក់ ក្នុងស្រី៣នាក់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល ម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឆែកឆេរបន្ទប់ជួល របស់ក្រុមជនសង្ស័យសំងំលាក់ខ្លួន ដោយរកឃើញវត្ថុតាង ដែលក្រុមនេះ គាស់ផ្ទះលួចបានកន្លងមក មានដូចជា អត្តសញ្ញាណបណ្ណចំនួន៣ សៀវភៅគ្រួសារ២ ម៉ូតូហុងដា សេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ មួយគ្រឿង និងសម្ភារៈដែលពួកគេប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ការចុះបង្ក្រាបនេះ ប្រជាពលរដ្ឋ ដែលរស់នៅម្ដុំផ្សារទួលពង្រ បានត្រេកអរយ៉ាងខ្លាំង ដោយកន្លងមកក្រុមជនសង្ស័យខាងលើនេះ តែងតែធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិរបស់ពួកគាត់ស្ទើរតែរាល់យប់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៥នាក់ ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ បញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/CVk6wF1BA8E

មតិយោបល់