Manchester City លេងក្នុងដីខ្លួនឯង ប៉ុន្តែត្រូវ Chelsea យកឈ្នះដល់ទៅ៣-១ កាលពីយប់មិញនេះ ហើយថែមទាំងមានការប៉ះទង្គិចគ្នារវាងកីឡាករនិងកីឡាករបណ្ដាលឱ្យមាន២នាក់ទទួលបានកាតក្រហមទៀតផង។
២នាក់ទទួលបានកាតក្រហមយប់មិញនោះ គឺសុទ្ធតែកីឡាករ Manchester City ទាំងអស់ Sergio Aguero និង Fernandinho ក្រោយពីពួកគេបង្ករឿងដាក់ក្រុមកីឡាករ Chelsea នៅនាទី៩០+ ទៅហើយ។ Aguero ទៅឈូសជើងរបស់ David Luiz បណ្ដាលឱ្យមិត្តរួមក្រុមរបស់គេដទៃទៀត មករុញខ្សែប្រយុទ្ធ Man City ឱ្យដួល ហើយរឿងរ៉ាវក៏បានតែធ្ងន់ធ្ងរតែម្ដងទៅ។
ដោយឡែក Fernandinho វិញ ទៅច្របាច់ករបស់ Cesc Fabregas ទើបបានជាទទួលបានកាតក្រហមដូច្នេះទៅ ។ ចំពោះកាតក្រហមដែល២នាក់នេះទទួល គឺ Aguero ត្រូវពិន័យ៤ប្រកួត និង Fernandinho ត្រូវពិន័យតែ១ប្រកួតទេ ចំពោះកាយវិការរបស់គេ។
សូមបញ្ជាក់៤ប្រកួតរបស់ Aguero ដែលត្រូវខកខាននោះ រួមមានប៉ះជាមួយ Leicester City, Watford, Arsenal និង Hull City៕

មតិយោបល់