ព័ត៌មានជាតិ

ករណីហិង្សា! បុរសម្នាក់ យកពូថៅដេញកាប់បុរស ៣ នាក់ឲ្យរងបួស នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា តាមបណ្តឹងរបស់ឈ្មោះ៖

១-ឈ្មោះឡុងវណ្ណី ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រីង ឃុំត្រែងត្រយឹង
២-ឈ្មោះពៅណុប ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិជាមួយគ្នា
៣-ឈ្មោះជិនជឿន ភេទប្រុស អាយុ៤៧ឆ្នាំនៅភូមិជាមួយគ្នា។

ជនសង្ស័យឈ្មោះជឿនចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រីង ឃុំត្រែងត្រយឹង បានយកពូថៅដេញកាប់អ្នកទាំង៣ បណ្តាលឲ្យរងរបួស និងបំផ្លិចបំផ្លាញម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នឃាត់ខ្លួនជនសង្សយ័ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តន៍និតិវិធី៕

មតិយោបល់