ព័ត៌មានជាតិ

សមត្ថកិច្ច ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងក្រុងតាខ្មៅ

កណ្តាលៈ កម្លាំងនគរបាលការិយាល័យសណ្ដាប់ធ្នាប់សាធារណៈ​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ក្រុងតាខ្មៅ ធ្វើការល្បាត​​ ត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិសំខាន់ៗ កាលពីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ជាពិសេសនៅត្រង់ចំណុចចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ស្តុបA9។

ការចុះត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយដងផ្លូវ នៅតាមទីតាំងខាងលើនេះ គឺមានគោលបំណងឲ្យអាជីវកររៀបចំលក់ដូរ និងម្ចាស់យានជំនិះគ្រប់ប្រភទ ដាក់តាំងលក់ទំនិញនិងចតយាន្ត ឲ្យមានរបៀបរៀបរយបានល្អ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ៕

សមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ក្រុងតាខ្មៅ

មតិយោបល់