ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆេះសណ្ឋាគារនៅប៉ាគីស្ថាន ស្លាប់ និងរងរបួស ៨១ នាក់

ប៉ាគីស្ថានៈ ប្រភពពីមន្ទីរពេទ្យរដ្ឋនៅថ្ងៃចន្ទនេះបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស ១១ នាក់ស្លាប់ និង៧០នាក់ផ្សេងទៀតរងរបួស នៅពេលមានអគ្គិភ័យបានផ្ទុះឡើងនៅសណ្ឋាគារមួយក្នុងទីក្រុងកំពង់ផែការ៉ាជី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

លោកស្រី Seemi Jamali ជាប្រធានផ្នែកវេជ្ជសាស្រ្ត (MS) នៅឯមន្ទីរពេទ្យ Jinnah បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់៣០នាក់ ខណៈដែលជនរង កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពេក។អ្នកស្លាប់និងអ្នករបួសកើតឡើងដោយសារតែការថប់ដង្ហើមនិងផ្សែងពុល។

មន្ត្រីអគ្គិភ័យលោក Tehseen បាននិយាយថា ភ្លើងបានផ្ទុះឡើង នៅផ្ទះបាយ ក្នុងសណ្ឋាគារ ហើយក្រោយមកបានឆាបឆេះ ដល់ជាន់ផ្ទាល់នៃអគារតែម្តង។

មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Saqib Memon បាននិយាយថា អគ្គិភ័យនេះ ត្រូវបានពន្លត់ហើយ ប៉ុន្តែប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ នៅក្នុងសណ្ឋាគារនេះ កំពុងតែបន្ត៕

11-killed-in-karachi-hotel-firefire03hotel-fire_647_120516101410

មតិយោបល់