ព័ត៌មានជាតិ

កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាលៈ កម្លាំងចម្រុះជាច្រើននាក់ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុកស្អាង លោក នាយផ្នែកសង្កាត់ជលផលទន្លេបាសាក់ លោកអធិការរងស្រុក លោកក្រុមប្រឹក្សាឃុំ លោកនាយសង្កាត់ជលផលស្រុក
កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងកងរាជអាវុធហត្ថ រួមនិងកម្លាំងប្រជាការពារជាច្រើននាក់ផងដែរ។

ជាក់ស្តែងទីតាំងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដោយបានបោះរបាំងស្ទឹងកូនជ្រែ និងរបាំងស្ទឹងព្រែកគ្រួស ។ ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន រួមមាន របាំងចំនួន១០,បង្គោល ១៥០ដើម រួមនិងព្រួលឬស្សី១២០ម៉ែត្រ។

ចំណែកវត្ថុតាង ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕

បទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទ

មតិយោបល់