ព័ត៌មានកីឡា

ការ​ពិត ​រឿង Ronaldinho ​ទៅ​លេង​នៅ Chapecoense មិន​ពិត​នោះ​ទេ

ប៉ុន្មានថ្ងៃមកនេះរឿង Ronaldinho ទៅលេងនៅក្លឹប Chapecoense កំពុងតែរីកសុះសាយមែនទែន ខណៈដែលសាមីខ្លួនមិនទាន់បានចុះកុងត្រាឬមានបញ្ជាក់អ្វីនៅឡើយទេ។

យ៉ាងណាមិញ បើតាម Roberto Assis ដែលជាប្អូនប្រុសរបស់ Ronaldinho និងជាភ្នាក់ងារផងនោះ បានចេញមុខមកបកស្រាយថារឿងនោះ មិនពិតនោះទេ ហើយក៏គ្មានការចុះកុងត្រាលេងដោយមិនយកលុយអ្វីដែរ។ គ្រប់យ៉ាងសុទ្ធតែជារឿងប្រឌិតទាំងអស់ ដែលអ្នកគាំទ្រភាគច្រើនចង់ឃើញដូច្នេះមែន ហើយក៏បង្កើតជាការនិយាយតគ្នាទៅ។ Ronaldinho ពេលនេះ កំពុងតែសម្រាកលំហែរកាយនៅឡើយ ដោយមិនទាន់គិតថាចង់ចូលលេងបាល់វិញឬយ៉ាងណាទេ ខណៈដែលរូបគេក៏បានចូលរួមសោកស្ដាយចំពោះរឿងធ្លាក់យន្ដហោះក្រុម Chapecoense ដែរ។

សូមបញ្ជាក់ថា ក្រុម Chapecoense បានបាត់បង់សមាជិករបស់ខ្លួនក្រោយពីយន្ដហោះធ្លាក់នៅប្រទេសកូឡុំប៊ី ហើយពេលនេះពួកគេកំពុងតែស្វែងរកកីឡាករដើម្បីយកមកពង្រឹងក្រុមនេះវិញ៕

ប្រភព៖ JOE

 

 

មតិយោបល់