អូទ្រីសៈ តាមការស្ទង់មតិ នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសអូទ្រីស បានបង្ហាញថា អតីតមេដឹកនាំគណបក្សបៃតង លោក Alexander Van der Bellen បានទទួលជ័យជម្នះ សម្រាប់ការបោះឆ្នោត ក្លាយជាប្រធានាធិបតីថ្មី នៃប្រទេសអូទ្រី ជាមួយនឹងសំទ្បេងគ្រាំទ្រ ៥៣,៣ ភាគរយភាគ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។
ចំណែកឯគូប្រជែងរបស់លោកវិញ ដែលជាបេក្ខជនខាងស្តាំនិយម លោក Norbert Hofer បានទទួលស្គាល់បរាជ័យខ្លួនឯងផងដែរ ជាមួយនឹងសំទ្បេងគ្រាំទ្រត្រឹមតែ ៤៦,៧ ភាគរយប៉ុណ្ណោះ។
យោងតាមការស្ទង់មតិមួយ ដែលផ្សាយផ្ទាល់ដោយ ORF កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា បេក្ខជនឆ្វេងនិយមលោក Alexander Van der Bellen ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី បន្ទាប់ពីទទួលបានសំទ្បេងគ្រាំទ្រ លើសគូប្រជែងរបស់ខ្លួន៕

មតិយោបល់