ព័ត៌មានជាតិ

លួចគេវាគ្រាន់ គេតាមទាន់វាក្រែលអ៊ីចឹង!.

ភ្នំពេញៈ ជនសង្ស័យដែលជាជនជាតិវៀតណាមម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃរួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យរូបនេះដើរធ្វើសកម្មភាពគាស់បន្ទប់របស់ប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលលេខ១០១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានចូលគាស់បន្ទប់របស់ប្រជាពលរដ្ឋខាងលើនេះមានឈ្មោះ ឡេ ពូកឆាង ជនជាតិវៀតណាម ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរកម្មករសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

ប្រភពពីម្ចាស់ផ្ទះឈ្មោះ ហឹម យូរម៉ី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយមានការសង្ស័យ គាត់ក៏បានដើរទៅមើលតាមបន្ទប់ ខណៈនោះស្រាប់តែឃើញជនសង្ស័យកំពុងតែរើរុះ អ៊ីវ៉ាន់នៅក្នុងបន្ទប់របស់ប្រជាពលរដ្ឋ និងបានបោកកូនជ្រូកយកលុយឃើញបែបនេះ គាត់ក៏ស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យភ័យក៏រត់ចេញខាងក្រៅ តែត្រូវប្រជាពលរដ្ឋស្ទាក់បាន វាយស្វាគមន៍យ៉ាងចាស់ដៃរបួសបែកមុខមាត់ ទើបប្រគល់ឲ្យសម្ថកិច្ចដើម្បីយកមកសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យតែម្តង។

ក្រោយពីសាកសួររួចមក ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់បន្ទប់របស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិពិតមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

ចោរចោរចោរចោរចោរ

មតិយោបល់