ព័ត៌មានជាតិ

គ្រាន់តែបាយមួយចាន បុរសម្នាក់បានបង្កហិង្សាជាមួយអ្នកជិតខាង

ព្រះសីហនុៈ បុរសចិត្តខ្លាំងម្នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះប្រើហិង្សាដោយចេតនាលើបុរសម្នាក់ទៀត បណ្តាលឲ្យដាច់ចង្អុលដៃខាងឆ្វេង កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខតូបលេខ៨៨៨ បន្ទប់អនាម័យស្ថិតក្នុងក្រុម១៤ ភូមិ៤ សង្កាត់៤​ ក្រុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធករណីហិង្សាខាងលើ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កាន់ ធន អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងបន្ទប់អនាម័យខាងមុខតូប៨៨៨ ចំណុចកើតហេតុដូចខាងលើ បានធ្វើសកម្មភាពយកដែកទីបបួនជ្រុងប្រហោងកណ្ដាលប្រវែងកន្លះម៉ែត្រ វាយទៅលើជនរងគ្រោះឈ្មោះ រ៉ុន ឡី
ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ ចំក្បាលបណ្ដាលឲ្យបែកហូរឈាម និងដាច់គល់ចង្អុលដៃខាងឆ្វេងមួយកន្លែង។

សមត្ថកិច្ចបន្តថា មូលហេតុនៃអំពើហិង្សានេះ ដោយជនសង្ស័យខឹងនឹងម្តាយរបស់ខ្លួនហៅជនរងគ្រោះឲ្យហូបបាយជាមួយ។ ពេលឃើញដូចនោះ ជនសង្ស័យក៏សួរទៅជនរងគ្រោះថា ម្ដេចក៏ហ្ហែងមកស៊ីបាយជាមួយម៉ែអញអ៊ីចឹង ជនរងគ្រោះតបវិញថា គាត់ជាអ្នកហៅខ្ញុំឲ្យហូបទេ! ពេលនោះជនរងគ្រោះក៏ក្រោកឡើងដើរចេញក្រៅ រំពេចនោះជនសង្ស័យខឹងក៏រើសបានដែកទីបបួនជ្រុងវាយទៅលើជនរងគ្រោះតែម្ដង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ហិង្សាហិង្សាហិង្សា

មតិយោបល់