ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន SKEYE បញ្ចេញដ្រូនតូចជាងគេបំផុតលើលោក

46a7def97f010dba6c869512373ddfb7c948b22f_main_hero_image

ដ្រូន រាងតូចល្អិតមួយនេះ មើលទៅហាក់ដូចជាមានតែនៅក្នុងរឿងទេ ប៉ុន្តែ អ្នកពិតជាអាចបញ្ជាវាដោយដៃផ្ទាល់តែម្តង។ ដ្រូន តូចមួយនេះមានឈ្មោះថា Nano Drone 2 ផលិតដោយក្រុមហ៊ុន SKEYE ហើយបច្ចុប្ប្ននេះមានដាក់លក់ហើយ។

ប្រិយមិត្តពិតជាមិនដែលបានឃើញ ដ្រូនមានរាចតូច សំឡេងស្ងាត់បែបនេះទេ។ វាអាចធ្វើការបញ្ចូលថាមពលថ្មតាមរយ:ខ្សែ USB និងតភ្ជាប់ជាមួយ iPhone ហើយចាប់ផ្តើមហោះដោយគ្មានការកំណត់នាទីឡើយ ជាមួយបច្ចេកវិទ្យា Ready to Fly។ ប្រព័ន្ធបញ្ជាការហោះរបស់វា មានចំនួន ៦ អ័ក្ស ការបម្លាស់ទីមានលំនឹងល្អ ងាយស្រួលដល់អ្នកប្រើប្រាស់បញ្ជាលើបានទាំងស្រុង ហើយយើងក៏អាចទស្សនាវីដេអូបញ្ចូនមកកាន់ iPhone របស់អ្នកតាមប្រព័ន្ធ Wi-Fi បានផងដែរ។
ប្រិយមិត្តអាចរកទិញ SKEYE Nano Drone 2 បាននៅលើគេហទំព័រ deals.iphonehacks.com ក្នុងតម្លៃ ៩៩ ដុល្លារ៕

មានវីដេអូបង្ហាញខាងក្រោម៖

trndlabs-2652-skeye-nano-2-photography-ls-20c

trndlabs-shop-details-banner-skeye-nano-2-fpv-c

01

មតិយោបល់