ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បញ្ជូនទៅតុលាការ

ត្បូងឃ្មុំៈ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលក្រុងសួង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុកប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាន ទី១ឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង។ ទី២ឈ្មោះសែម សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមួងទី៧ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ និងទី៣ឈ្មោះ ណេង ណាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបាននូវវត្ថុតាង ប្រភេទម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៥កញ្ចប់តូចផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន

មតិយោបល់