ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី និងចិន បដិសេធ UN លើដំណោះស្រាយបទឈប់បាញ់ នៅទីក្រុងអាឡេប៉ូ

UN: ប្រទេសរុស្ស៊ី និងចិន បានធ្វើការបដិសេធលើសេចក្តីព្រាងច្បាប់សម្រេចមួយ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាចំនួនប្រាំពីរថ្ងៃ នៅទីក្រុងអាឡេប៉ូ ដែលកំពុងមានជម្លោះ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៦។

វាជាការបោះឆ្នោតទី៦ ដែលប្រទេសរុស្ស៊ី បានរារាំងដំណោះស្រាយរបស់ក្រុមប្រឹក្សា ពាក់ព័ន្ធនឹងជម្លោះនៅស៊ីរី តាំងពីការចាប់ផ្ដើមខែមីនា ឆ្នាំ ២០១១ និងជាលើកទី៥ សម្រាប់ប្រទេសចិនផងដែរ។

រុស្ស៊ីបាននិយាយថា កិច្ចចរចាទីក្រុងហ្សឺណែវ ជុំវិញផែនការមួយ សម្រាប់ពួកយុទ្ធជនឧទ្ទាមទាំងអស់ ត្រូវដកចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ បន្ទាប់ពីរបបនេះ បានស្ថិតនៅក្រោមការឡោមព័ទ្ធរបស់រដ្ឋាភិបាល។ ប៉ុន្តែលើកទ្បើងនេះ ក៏ត្រូវបានពួកក្រុមឧទ្ទាម ច្រានចោលផងដែរ។

តាមរបាយការណ៍ បានឲ្យដឹងថា កងទ័ពរដ្ឋាភិបាល និងសម្ព័ន្ធមិត្តជិតស្និតខ្លួន បានរឹបអូសយកផ្នែកបន្ថែមទៀត នៃភាគខាងកើតទីក្រុងអាឡេប៉ូ ដែលពួកឧទ្ទាមកាន់កាប់៕

russia-china-veto-un-demand-for-7-day-aleppo-truce

មតិយោបល់