ព័ត៌មានជាតិ

លួចម៉ូតូពីខេត្តរតនគិរី មកជាប់​អន្ទាក់សមត្ថកិច្ច​ខេត្តស្ទឹងត្រែង

រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកម៉ូតូ១គ្រឿងពីខេត្តរតនគិរី។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន ត្រូវបានប្រគល់ជូនសមត្ថកិច្ចខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្ត។

សមត្ថកិច្ចខេត្តរតនគិរីបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី សហការជាមួយកម្លាំងជំនាញនគរបាលខេត្តស្ទឹងត្រែង តាមប្រមាញ់ជនសង្ស័យរហូតឃាត់ខ្លួនបានតែម្ដង។

សមត្ថកិច្ចខេត្តរតនគិរីបានបន្តថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A-7112 ហើយជិះមកខេត្តស្ទឹងត្រែក៏ត្រូវសមត្ថកិច្ចក្របួចជាប់។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្នាននគរបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេស ស៊ីធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះ ឈ្មោះ គួយ អ៊ាង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី៕

photo_2016-12-06_09-53-55photo_2016-12-06_09-53-44

មតិយោបល់