ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នានៅកុងហ្គោ សម្លាប់មនុស្សជាង ២០ នាក់

កុងហ្គោៈ យ៉ាងហោចណាស់មនុស្ស២០នាក់ ក្នុងនោះរួមមានទាហាន១០ផង បានស្លាប់ នៅតំបន់ភាគកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងសន្តិសុខ បានប៉ះទង្គិចជាមួយ ក្រុមប្រដាប់អាវុធ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។

មេដឹកនាំសង្គមស៊ីវិល បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខ ជាមួយក្រុមប្រដាប់អាវុធនេះ បានកើតឡើងនៅទីក្រុង Tshikapa ក្នុងខេត្ត Kasai ជាទីកន្លែងដែលក្រុមប្រដាប់អាវុធគ្រប់គ្រង។

ក្នុងចំណោមអ្នកស្លាប់មានទាហាន១០នាក់ មន្ត្រីប៉ូលិស៤នាក់ និងក្រុមសកម្មប្រយុទ្ធ ៦នាក់។ បើយោងតាមសារព័ត៌ AFP បានរាយការណ៍ថា ចំនួនអ្នកស្លាប់ បានកើនដល់២៣នាក់ហើយ ។

សូមជំរាបថា ក្រុមប្រដាប់អាវុធជាច្រើនក្រុម កំពុងកាន់កាប់ភាគខាងកើតនៃប្រទេសនេះ ដែលជាកន្លែងសម្បូរ ដោយធនធានរ៉ែ។ គោលបំណងនៃក្រុមប្រដាប់អាវុធ គឺវាយយកអគាររដ្ឋាភិបាលក្នុងស្រុក ព្រមទាំងព្រលានយន្តហោះ៕

congocongo

មតិយោបល់