ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើង បាក់រាបដល់ដី រួចបន្តទៅបុកឡានចតស្ងៀម ២គ្រឿង ម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្ស ២រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K-9487។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចមុខផ្ទះវេរលុយ ជិតវត្តចាក់អង្រែក្រោម រេចង្កូតទៅបុកបង្គោលភ្លើងថ្ម បាក់រាបដល់ដី បន្តទៅបុកឡានចតស្ងៀម ២គ្រឿង ស្លាកយីហោវេរលុយបាក់ មិនទាន់អស់ល្បឿនទៅប៉ះម៉ូតូ ១គ្រឿងទៀត បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សា នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

សូមបញ្ជាក់៖ ករណីនេះគ្រាន់តែឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោលតែម្ដង៕

មតិយោបល់