ព័ត៌មានជាតិ

បង្ក្រាបបទល្មើសគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់

ភ្នំពេញៈ ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមអភិបាលខេត្ត និងក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តយន្តការខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប និងសង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម។

ជាក់ស្តែងនៅថ្ងៃទី៣ ទី៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រពីរលើក ប្រទះឃើញមុខសញ្ញាប្រើប្រាស់ ជួញដូរគ្រឿងញៀន និងឃាត់ខ្លួនឆែកឆេររកឃើញសារ​ធាតុញៀន(ម៉ាទឹកកក) លើពីរករណី។

ករណីទី១. នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ តាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តា​ល​។ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈឿន រដ្ឋា ភេទប្រុស​ អា​យុ​២៦ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ រួមទាំងវត្ថុតាងមាន ថ្នាំញៀន១កព្ចាប់តូច ប្រាក់រៀលចំនួន៤ម៉ឺនរៀល ទូរសព្ទចំនួន១គ្រឿង ពិលពាក់ក្បាលចំនួន១ ជំពាមកៅស៊ូចំនួន១ ដែកចុងស្រួចចំនួន។

លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានសារភាពថា ខ្លួនបានបោះចោលថ្នាំញៀនមួយចំនួននៅកន្លែងឃាត់ខ្លួនខាងលើ ទើបសមត្ថកិច្ចនាំជនសង្ស័យទៅចង្អុលបង្ហាញរកឃើញវត្ថុតាង ជាថ្នាំញៀនចំនួន១០កញ្ចប់តូចបន្ថែមទៀត សរុបទាំងអស់១១កញ្ចប់តូច។ បន្ទាប់មកនៅម៉ោង៥ល្ងាច ថ្ងៃដដែល ជនសង្ស័យ បានសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ខ្លួនបានទិញពីឈ្មោះ ថន ប៊ុនសុខហេង រស់នៅរាជធានីភ្នំពេញជាអ្នកយកមកលក់ឲ្យខ្លួន។

លុះនៅម៉ោង៥និង៥០នាទីថ្ងៃដដែល កម្លាំងមន្ទីរជំនាញខេត្ត និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកណ្តាលស្ទឹង បានធ្វើការពួនស្ទាក់ឈានដល់ការឃាត់ខ្លួនឈ្មោះ ថន ប៊ុនសុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះជួលជិតផ្សារអ៊ីអនភ្នំពេញ នៅចំណុចភូមិ តាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ហើយដកហូតបានវត្ថុតាងមាន ថ្នាំញៀន២កព្ចាប់ធំ ទម្ងន់៥,៦២ក្រាម(តំលៃ៩០ម៉ឺនរៀល) លុយខ្មែរចំនួន៣៥០០រៀល ទូរសព្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាក Honda scoopy កាបូបដាក់លុយពណ៌សូកូឡាចំនួន១។

ដោយមានការឆ្លើយសារភាពពីឈ្មោះ ឈឿន រីណា​ ដែលបានឃាត់ខ្លួនកាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ពីបទចែកចាយគ្រឿងញៀនថា ខ្លួនបានទិញថ្នាំញៀន(ម៉ាទឹកកក)នោះពីឈ្មោះ រស់ ទ្រី​​។ នៅវេលាម៉ោង៨ព្រឹក នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល កម្លាំងអាវុធហត្ថស្រុកបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ ទ្រី ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ។ និងវត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន១គ្រឿង។ លុះដល់ម៉ោង៣ល្ងាច ថ្ងៃ​ដដែល ដោយមានការអនុញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលកម្លាំងជំនាញអាវុធហត្ថស្រុក-ខេត្តកណ្តាល អាវុធហត្ថស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ មានការចូល​រួមពីអាជ្ញាធរមូលដ្ឋានបន្តឆែកឆេរលំ​នៅដ្ឋានរបស់ឈ្មោះ រស់ ទ្រី ស្ថិត​នៅភូមិព្រៃ​ទទឹង ឃុំព្រះនិពា្វ​ន្ត ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ។ ដកយកបានវត្ថុតាងរួមមាន ដាវ(ដែក)ចំនួន២ដើម ជំពាមកៅស៊ូចំនួន១ កន្ត្រៃដែកចំនួន២ ដែកកេះចំនួន៣ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ករណីទី២. នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តា​ល​។ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះយឿន រីណា ភេទប្រុស​ អា​យុ៣០ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន១កព្ចាប់តូច ម៉ូតូ១គ្រឿង ទូរសព្ទចំនួន២គ្រឿង ប្រាក់រៀលចំនួន៣ម៉ឺនរៀល កន្ត្រៃចំនួន១ កូនកាបូបពណ៌ខៀវចំនួន១ សម្ភារៈវេចខ្ចប់មួយចំនួន។

ដោយមានការឆ្លើយសារភាពពីឈ្មោះយឿន រីណា និងដោយមានការអនុញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញធ្វើការសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះធ្វើការពួនស្ទាក់ឃាត់ខ្លួនឈ្មោះ​ យូ​ វណ្ណិត​(ហៅប៉ែត) ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ជាងដែក​ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៩៩ ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលឃាត់ខ្លួននៅចំណុច​ភូមិ​៥ សង្កាត់ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ រួមទាំងវត្តុតាងដកហូតបាន ថ្នាំញៀនចំនួន១កញ្ចប់ទម្ងន់៣,៧៥ក្រាម ម៉ូតូគុបមូល១គ្រឿង។

ករណីទាំង២នេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ចាប់យកវត្ថុតាងគ្រឿងញៀនទម្ងន់៩,១៤ក្រាមគិតជាកញ្ចប់មាន៥០កញ្ចប់តូចស្មើនឹងទឹកប្រាក់ជាង២លានរៀល និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីតាមច្បាប់៕

ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់

មតិយោបល់