ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកពីក្រោយគ្នាបណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨លើផ្លូវជាតិលេខ៥ ម្តុំខាងជើងភ្លើងស្តុបផ្សារតូច ប្រហែល២០ម៉ែត្រ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-2165 បើកបរដោយបុរសម្នាក់ ឌុបស្ត្រីម្នាក់នៅខាងក្រោយ បើកបតពីត្បូងទៅជើង ដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2077 បកបុកពីក្រោយ បណ្តាលឲ្យស្ត្រីដែលជិះពីក្រោយ រួមទាំងភាគីអ្នកបើកម៉ូតូបង្ក រងរបួសធ្ងន់ដូចគ្នាត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់