ក្រុមហ៊ុន SINGSONG Industrial (Cambodia) របស់ប្រទេសកូរ៉េ បានបោះទុនប្រមាណជា ៣០លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ហិកតា ស្ថិតនៅខេត្តក្រចេះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងបរិស្ថាន។
រោងចក្រកែច្នៃដំឡូងមីនេះ ចាប់ផ្តើមដំណើរការកាលពីខែកុម្ភៈកន្លងទៅ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីបាន ២៤០តោនក្នុងមួយថ្ងៃ ដោយត្រូវការដំឡូងមីស្រស់ចំនួន ៨៩០តោន ជារៀងរាល់ថ្ងៃ។
បច្ចុប្បន្នក្រសួងបរិស្ថាន កំពុងពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើ គម្រោងវិនិយោគរបស់ក្រុមហ៊ុន SINGSONG Industrial (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន SINGSONG អាចនឹងក្លាយជា ឧស្សាហកម្មនាំមុខគេនៃការកែច្នៃដំឡូងមី ក្នុងខេត្តក្រចេះ ដែលទិញដំឡូងមីពីប្រជាពលរដ្ឋ ផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងជួយថែរក្សាបរិស្ថានធម្មជាតិផងដែរ៕


មតិយោបល់