បាត់ដំបងៈ ថ្ងៃច័ន្ទ ៧ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០ នាទី នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះអគ្គិភ័យ បណ្តាលឱ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ៥មx៦ម សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ របស់ឈ្មោះ ទុយ សាឡៅ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះមនុស្សស្លាប់ម្នាក់ និងខូចខាតសម្ភារៈក្នុងផ្ទះ សរុបជាទឹកប្រាក់ប្រហែល៣០លានរៀល ។
មូលហេតុ៖ បណ្តាលមកពីជនបង្កឈ្មោះ រើន ឡី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើហេតុ បានយកប្រេងម៉ាស៊ូតដុតផ្ទះ និងខ្លួនឯង ឆេះស្លាប់ (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ ជននេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបែកថ្នាំ ) ។
ករណីអគ្គិភ័យខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ដើម្បីជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្តផងដែរ ៕
មតិយោបល់