ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាម ជិត ២០នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយឆែកឆេរទីតាំងមួយកន្លែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ ជនជាតិរៀតណាម ប្រុស-ស្រី ជិត ២០នាក់ ត្រូវបានសមត្ថកិច្ច អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លូន មុននេះបន្តិច ស្ថិតនៅក្នុង ភូមិតាង៉ូវ សង្តាត់នីរោធ ខណ្ឌច្បារអំពៅ គ្រាដែលសមត្ថកិច្ច ចុះប្រតិបត្តិការឆែកឆេរ កន្លែងស្នាក់នៅរបស់ពួកគេ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍ និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃឡា ដែលដឹកនាំកម្លាំង ចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ជនជាតិវៀតណាម ១៨នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នេះបើគិតត្រឹមម៉ោង០៣ និង៤០នាទី រសៀលថ្ងៃទី០៣ ខែឧសភា ២០១៦ នេះ ហើយពេលនេះ សមត្ថកិច្ច នៅតែបន្តប្រតិបត្តិការ សាកសួរ និងពិនិត្យលើលិខិតស្នាម ដែលជនជាតិវៀតណាមទាំងនេះស្នាក់នៅ ប្រសិនបើសមត្ថកិច្ចរកឃើញថា ពួកគេមិនមានលិខិតស្នាមត្រឹមត្រូវ លិខិតឆ្លងដែន ឬសៀវភៅការងារទេនោះ ពួកគេនឹងត្រូវបណ្តេញចេញ ពីប្រទេសកម្ពុជា៕

photo_2016-05-03_15-24-21 photo_2016-05-03_15-24-25 photo_2016-05-03_15-24-22 photo_2016-05-03_15-24-20 photo_2016-05-03_15-24-23 photo_2016-05-03_15-24-18

មតិយោបល់