ព័ត៌មានជាតិ

Update: ប្ដីស្រាយគំនុំ រឿងចាប់ប្រពន្ធ លើកគ្នាមកសម្លាប់ដល់ផ្ទះ

កណ្តាល: បុរសម្នាក់ ត្រូវបានជនដៃដល់នាំបក្ខពួកមកកាប់សម្លាប់ដល់លើផ្ទះជួល ដើម្បីស្រាយគំនុំរឿងចាប់រំលោភប្រពន្ធ និងស៊ីដាច់លុយដែលចំណេញពីលក់ថ្នាំញៀន។

ករណីឃាតកម្មកាប់សម្លាប់ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះជួលរបស់ជនរងគ្រោះស្នាក់នៅ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ ហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកសិករ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ សល់ ថាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នាចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនម្នាក់កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃដដែល មានឈ្មោះ ឈឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ (ជាជនដៃដល់ត្រូវបានឃាត់ខ្លួន)។ ដោយឡែកបក្ខពួកចំនួន២នាក់ទៀត រួមមាន ឈ្មោះ រស្មី ភេទប្រុស មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (កំពុងរត់គេច ខ្លួន) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុងតាខ្មៅ(កំពុងរត់គេចខ្លួន)។

ជនរងគ្រោះ ត្រូវជនសង្ស័យប្រើកាំបិទចុងស្រួចប្រវែងប្រហែល៤តឹក កាប់ពីក្រោយចំកញ្ចឹងកមួយកាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង ហើយក្រោយពីធ្វើសកម្មភាពពួកគេ បានរត់គេចទៅទិសខាងត្បូង។ ជនសង្ស័យត្រូវបាននគរបាលតាមចាប់បាននៅចំណុចរណ្តៅដី១កន្លែងត្រង់ទួលតាងិល ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ចំណែកបក្ខពួក២នាក់ទៀតបានជិះម៉ូតូម៉ាកស៊ុយស៊ូគីឡេតមួយគ្រឿងរត់គេចខ្លួន។

យោងតាមចម្លើយសារភាពជាបឋមរបស់ជនសង្ស័យបានឱ្យដឹងថា មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះ ដោយសារតែខឹងរឿងស៊ីដាច់លុយចំណេញពីលក់ថ្នាំញៀន និងកាលពី១ខែមុន ជនរងគ្រោះបានចាប់រំលោភប្រពន្ធរបស់ខ្លួននៅចំណុចរណ្តៅដីខាងលើ ខណ:ដែលរូបគេមិននៅ។ ទើបធ្វើឱ្យរូបគេមានគំនុំ ក៏នាំបក្ខពួកទៅសម្លាប់ជនរងគ្រោះដល់ផ្ទះជួល ដែលគេស្នាក់នៅតែម្តង។ ក្រោយពេលកើតហេតុ បន្សល់នូវម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហាម ពាក់ស្លាកលេ ខ.ថ.5047 ភព1 មួយគ្រឿងជារបស់ជនរងគ្រោះ នៅមុខផ្ទះកើតហេតុ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនដើម្បីសាកសួរ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ដែរថា ជនរងគ្រោះទើបតែមកជួលផ្ទះនេះ ស្នាក់នៅមួយរយ:ប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ គេឃើញមានមនុស្សប្រុសមួយក្រុមបានជិះម៉ូតូមកឈប់នៅខាងមុខផ្ទះ ហើយនាំគ្នាចូលទៅក្នុងផ្ទះនោះ។ លុះមួយសន្ទុះក្រោយមក ក៏ឃើញមនុស្ស៣នាក់ចេញមកវិញ ដោយម្នាក់រត់ត្រហេបត្រហបទៅទិសខាងត្បូង និង២នាក់ទៀតជិះម៉ូតូទៅខាងជើង និងឮសំឡេងថា ហៅឡានពេទ្យ។ ក្រោយមកអ្នកនៅជិតខាងក៏ដើរទៅក្បែរឃើញមានឈាមក្រហមច្រាលពេញផ្ទៃទឹកនៅក្រោយផ្ទះ ក៏រត់ទៅប្រាប់មេភូមិ និងប្តឹងនគរបាលតែម្តង៕

//youtu.be/gmbnFQD03II

//youtu.be/LpBnJgEhCt4

photo_2016-12-06_17-22-06

photo_2016-12-06_17-22-07

photo_2016-12-06_17-22-08-2

photo_2016-12-06_17-22-08

photo_2016-12-06_17-22-09-2

photo_2016-12-06_17-22-09

photo_2016-12-06_13-31-05

photo_2016-12-06_13-31-06

photo_2016-12-06_13-31-07

photo_2016-12-06_13-31-08

photo_2016-12-06_13-31-09

photo_2016-12-06_13-31-10

photo_2016-12-06_13-31-11

photo_2016-12-06_13-31-12

photo_2016-12-06_13-31-14

photo_2016-12-06_13-31-15

photo_2016-12-06_13-31-16

photo_2016-12-06_13-31-17

photo_2016-12-06_13-31-18

មតិយោបល់