ព័ត៌មានបច្ចេកវិទ្យា

ភ្លេច Password ទូរស័ព្ទ iPhone? សូមសាកគន្លឹះទាំង ៥ នេះ!

ក្រុមហ៊ុន Apple បានរចនាប្រព័ន្ធសុវត្ថិភាពយ៉ាងរឹងមាំនៅលើទូរស័ព្ទ iPhone ក៏ដូចជាផលិតផល iOS Devices ផ្សេងៗទៀតដែរ ដើម្បីបញ្ជៀសការលួចយកទិន្នន័យអតិថិជនរបស់ខ្លួនពីសំណាក់ជនខិលខូច ហើយសូម្បីតែ FBI ក៏លំបាកទម្លាយរនាំងសន្តិសុខនេះដែរ គឺរហូតទាមទារឱ្យក្រុមហ៊ុនជួយដោះឱ្យទៀតផង។ រនាំងសន្តិសុខនេះ ក៏អាចនឹងកើតឡើងចំពោះ iPhone របស់លោកអ្នកផងដែរ ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ ឬ Password ដែលខ្លួនបានដាក់នោះ។ យ៉ាងណាក៏ដោយ Post Tech មានគន្លឹះមួយចំនួនសម្រាប់លោកអ្នកធ្វើការសាកល្បងក្នុងករណីមិនចាំ Password ទូរស័ព្ទ iPhone របស់ខ្លួន ឬអាចប្រើប្រាស់វាសម្រាប់បង្កាពេលខ្លួនភ្លេច Password ក៏បាន។
lost-iphone-passcode
១- សាកវាយលេខកូដសម្ងាត់ស្មានៗ
អ្នកអាចព្យាយាមសាកវាយលេខសម្ងាត់ស្មានៗបាន ប្រសិនបើខ្លួនចាំលេខនោះនៅចុងៗមាត់។ ប៉ុន្តែ សូមរកនឹកឱ្យបានម៉ត់ចត់សិនមុននឹងវាយបញ្ចូល ព្រោះប្រព័ន្ធកម្មវិធី iOS អនុញ្ញាតឱ្យអ្នកបញ្ចូលបានតែ ១០ ដង ប៉ុណ្ណោះ មុនពេលដែលវាបិទឈប់ឱ្យបញ្ចូល ឬក៏ឈូសទិន្នន័យក្នុង iPhone របស់អ្នកចោល។ ការកម្រិតចំនួនដងនេះ ធ្វើឡើងក្រោមហេតុផលការពារសុវត្ថិភាពទិន្នន័យទូរស័ព្ទ ពីអ្នកដែលមិនមែនម្ចាស់របស់វា មិនឱ្យអាចរាវរកលេខសម្ងាត់បានស្រេចតែចិត្ត។
iphone-apple-fbi-passcode-100645887-large
២- សាកស្គេនក្រយៅដៃ
ទូរស័ព្ទ iPhone ចាប់ពីម៉ូដែល 5s ឡើងទៅ គឺសុទ្ធតែមានបន្ទះស្គេន ឬសម្គាល់ក្រយៅដៃនៅលើប៊ូតុង Home ទាំងអស់ ហើយវាអនុញ្ញាតឱ្យលោកអ្នកដោះសោទូរស័ព្ទតាមរយ: Touch ID (ការសម្គាល់ស្នាមក្រយៅដៃ) ជំនួសការវាយបញ្ចូលលេខសម្ងាត់បាន។ ដូច្នេះ បើ iPhone អ្នកមានមុខងារ Touch ID នេះ និងបានប្រើវាសម្គាល់ម្រាមដៃរបស់ផងខ្លួនជាមុននោះ សូមសាកល្បងវិធីនេះលមើល។ ទោះយ៉ាងណា អ្នកនៅតែត្រូវការលេខសម្ងាត់ដដែល នៅពេលដែលបិទ/បើកទូរស័ព្ទ។
18zr4f2jf1mk2jpg

៣- ប្រើកម្មវិធីគ្រប់គ្រងលេខសម្ងាត់

កម្មវិធីគ្រប់គ្រងលេខសម្ងាត់ដូចជា True Key និង LastPass អាចរក្សាទុកលេខ Password របស់អ្នកលើអនឡាញបាន។ ម្លោះហើយ បើអ្នកឧស្សាហ៍ភ្លេចភ្លាំង ឬចងចាំលេខកូដសម្ងាត់របស់ខ្លួនមិនបានល្អ សូមប្រើវាជាជំនួយទៅ។ កម្មវិធីនេះខ្លះ អនុញ្ញាតឱ្យអ្នកចូលទៅប្រើប្រាស់វាតាមការស្គេនក្រយៅដៃ ឬផ្ទៃមុខ ឬតាមការបញ្ចូលលេខសម្ងាត់។ បើអ្នកបានប្រើកម្មវិធីនេះរក្សាទុកលេខសម្ងាត់លើ iPhone ជាមុន នោះលោកអ្នកពិតជាអាចរកវាមកវិញបានជាមិនខាន។
intel_true-key-chipshot_678_678x452

៤- Backup និង Recovery តាមកម្មវិធី iTunes

អ្នកអាចសង្រ្គោះ iPhone របស់ខ្លួនពីការភ្លេចលេខសម្ងាត់បានតាមរយ:ការឈូសទិន្នន័យក្នុងទូរស័ព្ទចោលទាំងអស់ និងទាញទិន្នន័យមកវិញតាមកម្មវិធី iTunes។ ទោះយ៉ាងណា វិធីនេះមានប្រសិទ្ធភាពតែក្នុងករណីលោកអ្នកបានប្រើ iTunes ដើម្បី Backup ទិន្នន័យលើ iPhone ទុកជាមុនប៉ុណ្ណោះ។ ដូច្នេះ អ្នកប្រើប្រាស់ iPhone ទាំងឡាយចង់មិនចង់គួរឧស្សាហ៍ Backup ទិន្នន័យតាមកម្មវិធីរបស់ Apple មួយនេះទុក ដើម្បីជៀសវាងបញ្ហាកើតឡើងជាយថាហេតុផ្សេងៗ។
osx-elcapitan-itunes-12-4-restore-from-backup-modal

៥- សង្គ្រោះទិន្នន័យចាស់ដែលបានលុបបាត់មកវិញ

ទោះបីជាទិន្នន័យលើ iPhone របស់លោកអ្នកត្រូវបានលុបចោល ហើយអាចជំនួសមកវិញត្រឹមតែទិន្នន័យចាស់ៗដែលបាន Backup ទុកតាមកម្មវិធី iTunes ក៏ដោយ ក៏បច្ចុប្បន្ន មានកម្មវិធីកុំព្យូទ័រមួយចំនួន ដូចជា Dr.FoneFoneLab អាចរុករក និងសង្គ្រោះទិន្នន័យចុងក្រោយលើ iPhone របស់អ្នកមកវិញបានដែរ៕
iphone-dr-03

មតិយោបល់