ព័ត៌មានជាតិ

កម្លាំងចម្រុះស្រុកមុខកំពូល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាលៈ កម្លាំងចម្រុះស្រុកមុខកំពូល ជាច្រើននាក់ដឹកនាំកម្លាំងបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលប្រាំងបឹងកគោ បឹងឆ្ដោរ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល ដឹកនាំដោយលោក យី យ៉េន អភិបាលស្រុកមុខកំពូល សហការជាមួយប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ ផ្នែកជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។

ជាក់ស្តែងក្នុងការបង្ក្រាបនេះសមត្ថកិច្ចធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់រួមមាន ស្បៃមុង មាត់លូ៧មាត់ ប្រវែង៣៥០ម៉ែត្រ,បង្គោលតូចធំ ចំនួន១៨៩ដើម,
រ៉ាវ ៣មាត់ ប្រវែង៤៩០ម៉ែត្រ ,បង្គោលតូចធំចំនួន២១៥ដើម រួមនិងត្រីចម្រុះ ចំនួន១៥គីឡូក្រាម លែងចូលក្នុងបឹងធម្មជាតិវិញ។

ចំណែកឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការដុតកំទេចចោលនៅនឹងកន្លែង៕

នេសាទនេសាទនេសាទ

មតិយោបល់