ព័ត៌មានជាតិ

បក្ខពួកដែលធ្វើទារុណកម្ម យកដំបងឆក់លើក្មេងអាយុ២ឆ្នាំនៅខេត្តមណ្ឌលគិរី ពេលនេះចាប់បានហើយ!..

កំពង់ចាមៈ ក្រោយពីមានករណីហិង្សាធ្វើទារុណកម្មពីសំណាក់ក្រុមជនសង្ស័យជនជាតិវៀតណាម និងជនជាតិហូឡង់ ដែលបានយកដំបងឆក់លើទៅលើក្មេងប្រុស អាយុ២ឆ្នាំ នៅចំណុចភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី រួចមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរថា ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំងនេះដែរ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូ ធ្វើទារុណកម្មទៅលើក្មេងប្រុសអាយុ២ឆ្នាំម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ។ ទើបក្រោយពីមានការបែកធ្លាយវីដេអូ នៃការធ្វើទារុណកម្មដ៏ឃោឃៅនេះរួចមក កម្លាំងការិយាល័យកណ្តាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយស្នងការដ្ឋានខេត្តមណ្ឌលគីរី និងអង្កការCPU នាយកដ្ឋាននគរបាលព្រហ្មទណ្ឌជាច្រើននាក់ ចុះឆ្មក់បង្ក្រាបនិងរំដោះបានកុមារារងគ្រោះអាយុ២ឆ្នាំម្នាក់។ រហូតនៅវេលាម៉ោង ៦និង ៥៤នាទី សមត្ថកិច្ចបានបន្តចុះធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចភោជនីដ្ឋានកំពង់ចំលងទន្លេមេគង្គ ភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ។

ជនសង្ស័យទី១ឈ្មោះ រ៉េត សុធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ៣L ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី២ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ កាន់អត្តសញ្ជាតិខ្មែរ និងទី៣ឈ្មោះ អឿ ណាត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយឡែកសម្រាប់ជនសង្ស័យដែលធ្វើសកម្មភាពនៅក្នុងវីដេអូខាងលើ មិនទាន់ចាប់ខ្លួនបាននោះទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបន្តការឡោមពទ្ធ័នៅឡើយ។ ចំណែកជនសង្ស័យទាំង៣ នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅការិយាល័យកណ្តាលព្រហ្មទណ្ឌ ។

សូមបញ្ជាក់ផងដែរថា ករណីធ្វើទារុណខាងលើនេះ គឺបានប្រព្រឹត្តឡើងរយៈពេល២ខែមកហើយ ប៉ុន្តែទើបតែបែកធ្លាយវីដេអូនេះ តាមបណ្តាញសង្គមហ្វេសប៊ុក៕

យកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំយកដំបងឆក់លើក្មេងអាយុ២ឆ្នាំ

https://youtu.be/au3zNikngUI

មតិយោបល់