ព័ត៌មានជាតិ

ស្មានតែក្រុមក្មេងទំនើងដេញកាប់គ្នា ដឹងអីចោរប្លន់សោះ

កំពង់ស្ពឺ: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលការផ្ទាល់ពីគណ:បញ្ជាការឯកភាពខេត្ដកំពង់ស្ពឺ និងមានកិច្ចសហការពីលោកស្រីព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំ កងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកសំរោងទង បើកប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាជនសង្ស័យ ជាក្រុមបក្ខពួកធ្វើសកម្មភាពស្ទាក់កាប់ប្លន់ម៉ូតូនៅក្នុងភូមិសាស្រ្ដស្រុកសំរោងទង ស្រុកឧដុង្គ និងក្រុងច្បារមន ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលើ ដោយសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន ១៦នាក់ ៖

១/ឈ្មោះ វង់ ស៊ីថា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាជនដៃដល់កាន់កាំបិតផ្គាក់កាប់ មុខរបរ មិនពិតប្រាកដ ។
២/ឈ្មោះ រ៉ន រតនា ហៅ ប្រឹង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនដៃដល់ធ្វើសកម្មភាពផ្ទាល់។
៣/ឈ្មោះ គង់ វង់ឡាយ ភេទប្រុស អាយុ ១៦ ឆ្នាំ ធ្វើសកម្មភាពប្លន់ និងឆក់។
៤/ឈ្មោះ ផែ ច័ន្ទ ដារា ហៅប៊ូ ភេទប្រុស អាយុ ១៦ ឆ្នាំ សកម្មភាពប្លន់ និងឆក់។
៥/ឈ្មោះ អៀង បុរី ភេទប្រុស អាយុ ២០ ឆ្នាំ សកម្មភាពប្លន់ ។
៦/ឈ្មោះ ចាន់ មាលា ភេទប្រុស អាយុ ១៧ ឆ្នាំ សកម្មភាពប្លន់ ។
៧/ឈ្មោះ ទក់ ប្រាក់ សម្បត្តិ ភេទប្រុស អាយុ ១៨ ឆ្នាំ សកម្មភាពប្លន់ ។
៨/ឈ្មោះ យី ទិ ភេទប្រុស អាយុ ២០ ឆ្នាំ។
៩/ឈ្មោះ នួន ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ។
១០/ឈ្មោះ កែស ដែន ភេទប្រុស អាយុ ១៩ ឆ្នាំ។
១១/ឈ្មោះ លី ស៊ុនលី ភេទប្រុស អាយុ ១៩ ឆ្នាំ។
១២/ឈ្មោះ ប៊ុត ធានី ភេទប្រុស អាយុ ២០ ឆ្នាំ។
១៣/ឈ្មោះ សួន សាន្ដ ហៅ ប៉ោក ភេទប្រុស អាយុ ១៨ ឆ្នាំ ។
១៤/ឈ្មោះ សឿន ចាន់ រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ។
១៥/ឈ្មោះ ចាម សុខទុយ ភេទប្រុស អាយុ ១៩ ឆ្នាំ។
១៦/ឈ្មោះ សុខ ឡាភី ភេទប្រុស អាយុ ២២ ឆ្នាំ។

វត្ថុតាងដកហូតបាន៖
ម៉ូតូ ១១គ្រឿង ក្នុងនោះ រកឃើញម៉ូតូរបស់ជនរងគ្រោះ ចំនួន ០៣ គ្រឿង
កាំបិតផ្គាក់ ២ ជាមធ្យោបាយធ្វើសកម្មភាព ។

តាមការបញ្ជាក់ ឲ្យពីដឹងពីលោកអធិការស្រុកសំរោងទង ក្រុមជនសង្ស័យទាំងនោះតែងតែធ្វើសកម្មភាពប្លន់ម៉ូតូជាញឹកញាប់ ក្នុងមូលដ្ឋានស្រុក លោកបានស្នើសុំកិច្ចសហការ ពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះសហការស្រាវជ្រាវ លើមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពជិះម៉ូតូដេញគ្នានៅពេលយប់ ដូចជាលក្ខណ:ប្រណាំងគ្នាតែតាមពិតក្រុមនេះ
​គឺប្រើល្បិចជិះដេញជនរងគ្រោះឲ្យមានការភិតភ័យរត់ចោលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យយកកាំបិតកាប់តែម្ដង ក្រោយជនរងគ្រោះរត់ពួកគេលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល
ដោយបានការដឹកនាំចង្អុលពីលោកស្នងការ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការស្រុកសំរោងទង ធ្វើការស្រាវជ្រាវអស់រយ:ពេល២សប្ដាហ៍ ទើបសម្រេចលទ្ធផលដូចខាងលើ។ ក្រោយពីបង្រ្កាបបានមុខសញ្ញាសកម្មក្នុងករណីខាងលើ សមត្ថកិច្ចឈានទៅច្បាមមុខសញ្ញាបក្ខពួកសរុប ១៦នាក់ជាបន្ដបន្ទាប់ ។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់