ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណី…

ភ្នំពេញ: កាលពីវេលាម៉ោង ១និង០០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ ភួង សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២/ឈ្មោះ ផាន សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៣/ឈ្មោះ ខេន វុទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៤/ឈ្មោះ អាត សៀងអ៊ឹម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

មតិយោបល់