ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ដោយសង្ស័យថាប្រើប្រាស់ថ្នាំញៀនខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើបណ្តោយផ្លូវ២៧១ ម្តុំពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៣ ខាងលើ ត្រូវបានកម្លាំងកងអន្តរាគមន៍ពិសេសបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា យកទៅការពិនិត្យទឹកនោម ដើម្បីបញ្ជាក់ថាមានសារធាតុញៀនឬអត់ ប៉ុន្តែដោយសារតែប៉ុស្តិ៍នគរបាលទឹកថ្លា គ្មានឧបករណ៍សម្រាប់ពិនិត្យទឹកនោម ទើបសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បានធ្វើការសាកសួររួច ក៏បញ្ជូនខ្លួនអ្នកទាំង៣ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីបន្តធ្វើការពិនិត្យទឹកនោមនៅថ្ងៃនេះបន្តទៀត៕

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

សង្ស័យប្រើប្រាស់ថ្នាំញៀន

មតិយោបល់