ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ស្រវឹងបើករថយន្តទៅបុករបាំងថ្មចែកទ្រូង រងការខូចខាតនិងរបួសធ្ងន់

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ស្រវឹងបើករថយន្តចេញពីកន្លែងផឹកស៊ីក្នុងល្បឿនលឿនមិនបានពាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាព រេចង្កូតទៅបុកផ្ទប់ជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តបែកថ្ងាសហូរឈាមពេញមុខ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្តុបណានជីង តាមបណ្តោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើ បានចេញពីកន្លែងផឹកស៊ីមួយកន្លែង ស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែក ដោយបានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-5000 ដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងមិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព។ លុះបានមកដល់ចំណុចកើតហេតុស្តុបណានជីង រថយន្តក៏បានឆ្លងស្តុបបត់ទៅខាងឆ្វេងផ្លូវលេខ១៦៩ ខណៈនោះបួងចង្កូតមិនផុត ក៏ជ្រុលទៅបុកជាមួយនិងច្រមុះជ្រូកនៃរបាំងថ្មចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តគាបជាប់នឹងរបាំងថ្មទៅមុខលែងរួច។ ចំណែកអ្នកបើកបររថយន្តបង្កហោះបោកក្បាលនឹងកញ្ចក់រថយន្តយ៉ាងពេញទំហឹង រងរបួសបែកថ្ងាសហូរឈាមពេញមុខ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ បុរសជនជាតិចិនរួមនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ធ្វើការឃាត់ខ្លួននិងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់